Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន
ស្វាយរៀងៈ នៅវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ជាមុខ សញ្ញាចែកចាយគ្រឿងញៀន ស្ថិតនៅចំណុច ភូមិគៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ជនសង្ស័យមានឈ្មោះ៖
សំណាង សៀវម៉េង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
+វត្ថុតាងចាប់យករួមមាន៖
០១. ម្សៅក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់
០២. ទូរស័ព្ទដៃចំនួន០២គ្រឿង
០៣. ប្រាក់រៀលចំនួន ៨ម៉ឺនរៀល និងសម្ភារៈ សម្រាប់ ប្រើប្រាស់ គ្រឿងញៀនមួយចំនួន។
ជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងអាវុធហត្ថខេត្ត កំពុងកសាងសុំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ។

