Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
អាវុធហត្ថខេត្តស្ទឹងត្រែង បាននាំខ្លួនបុរសម្នាក់តាមអំណាចដីការបស់សាលាដំបូង
អហ ស្ទឹងត្រែង៖ វេលាម៉ោង១៦និង៤០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក វរសេនីយ៍ត្រី សៅ វុត្ថា មេបញ្ជាការក្រុងស្ទឹងត្រែង បានដឹកនាំកម្លាំងចុះទៅចំណុចភូមិកណ្តាល សង្កាត់-ក្រុងស្ទឹងត្រែង អនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងខេត្តស្ទឹងត្រែង បានឃាត់ខ្លួនជនត្រូវចោទ ឈ្មោះ ភូ វង្ស ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរាជានុកូល សង្កាត់-ក្រុងស្ទឹងត្រែង ពីបទក្លែងបន្លំឯកសារ។


