Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ជនជាតិអេស្ប៉ាញម្នាក់និងបុរសម្នាក់ ត្រូវបានឃាត់ខ្លួនជាប់សង្ស័យនឹងគ្រឿងញៀន
អហ ភ្នំពេញ៖ វេលាម៉ោង៥និង២៥នាទី ព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ នៅក្នុងផ្សារសុរិយាម៉ល កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន។ ១/ឈ្មោះ OMAR RODRIYUEZ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិអេស្ប៉ាញ ស្នាក់នៅសណ្ឋាគារ MONSOON (មានគ្រឿងញៀននៅជាប់នឹងខ្លួនចំនួន០៣កញ្ចប់)។ ២/ឈ្មោះ ចាន់ គឹមស្រេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខMPK ទីលំនៅមិនពិតប្រាកដ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ គឹមស្រេង បានសារភាពថា រូបគេជាអ្នកយកគ្រឿងញៀនចំនួន០៣កញ្ចប់នេះ ឱ្យទៅជនជាតិអេស្ប៉ាញខាងលេី ហេីយរូបគេយកគ្រឿងញៀននោះពីឈ្មោះ ម៉ែ ជាអ្នកប្រេីឱ្យយកមក។



