អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន!

តាកែវ៖ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង ១២ និង ១៥នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងរក្សាទុក សារធាតុញៀននៅចំណុចភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ង៉ែត សំបូរ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅកន្លែងកើតហេតុ រួមទាំងដកហូតបានវត្ថុតាងមានម្សៅក្រាមសថ្លា ICC (ម៉ាទឹកកក) ចំនួន ០៨កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង, ទូរស័ព្ទ ០២គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។