ព្រះសីហនុ: នៅវេលាម៉ោង០៨ និង១០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានប្រារព្វពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ ដល់នាយ នាយរងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ សរុបចំនួន ៩៧រូប
ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ និងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការក្រុង ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។