You are currently viewing ជម្លោះរវាងប្តី-ប្រពន្ធឥតខាន់ស្លាមួយគូ ប៉ុន្តែអ្នករងរបួសបែរជាឪពុក

ជម្លោះរវាងប្តី-ប្រពន្ធឥតខាន់ស្លាមួយគូ ប៉ុន្តែអ្នករងរបួសបែរជាឪពុក

ខេត្តត្បូងឃ្មុំ ៖ ជម្លោះរវាងប្តី-ប្រពន្ធឥតខាន់ស្លាមួយគូ តែត្រូវឪពុកក្មេកចេញមកឃាត់ ក៏ត្រូវកូនប្រសាប្រុសកាប់មួយកាំបិតស្នៀត បណ្តាលអោយរងរបួសធ្ងន់ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១២ ឧសភា ២០១៦ ស្ថិតនៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដោយបុរសជាឪពុកក្មេក ត្រូវក្រុមគ្រួសារនាំមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
កូនប្រសាប្រុសខាងលើឈ្មោះប៉េង រ៉ានី អាយុ២៧ឆ្នាំ ជាកម្មករនៅប្រទេសថៃ មានប្រពន្ធឈ្មោះស៊ាន អាយុ២៨ឆ្នាំ ត្រូវប្រពន្ធនាំមករស់នៅស្រុកកំណើតក្នុងភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។
ប្រភពGRK News ឱ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី១២ ឧសភា ២០១៦ នោះ ស្ត្រីជាម្តាយក្មេកបាននិយាយប្រាប់មកកូនប្រសាប្រុសនោះថា «ប្រពន្ធកូនឯង កាលពី០៤ថ្ងៃមុនបានឱ្យគាត់ខ្ចីលុយ១០ម៉ឺនរៀល» ។ គ្រាន់តែឮម្តាយក្មេកប្រាប់បែបនេះ ក៏បានទៅរករឿងស្តីបន្ទោសឱ្យប្រពន្ធជាខ្លាំង និងថែមទាំងបំរុងបង្កអំពើហិង្សាថែមទៀត ។ ឪពុកក្មេកឈ្មោះអ៊ុត ឃីម អាយុ៤៨ឆ្នាំ ឃើញបែបនេះ ក៏មកឃាត់ កុំឱ្យឈ្លោះគ្នា ក៏ត្រូវកូនប្រសាប្រុសរូបនោះ បានយកកាំបិតស្នៀតមកចាក់ បណ្តាលឱ្យដួលទៅលើដីរបួសយ៉ាងធ្ងន់ធ្ងរ ។
ច

ចច

ចចច