You are currently viewing ប្រជាពលរដ្ឋក្រីក្រ និងមានជំងឺ បានទទួលអំណោយរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា

ប្រជាពលរដ្ឋក្រីក្រ និងមានជំងឺ បានទទួលអំណោយរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា

ស្ទឹងត្រែង៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង លោកវរសេនីយ៍ទោ អ៊ុន វណ្ណាន ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ តំណាងលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំង នាំយកអំណោយរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ១គ្រួសារ ដែលបានកំពុងជួបការលំបាក និងមានកូនស្រីម្នាក់ កំពុងមានជំងឺធ្ងន់ធ្ងរ អំណោយប្រគល់ជូនរួមមាន៖ សារ៉ុង ០១, មុង ០១, ភួយ ០១, ទឹកដោះគោ ០៥កំប៉ុង, ទឹកត្រី ១០ដប, ទឹកបរិសុទ្ធ ០៥យួរ, អង្ករ ៥០គីទ្បូក្រាម និងថវិកាចំនួន ១,០០០,០០០រៀល។