You are currently viewing ឧត្តមសេនីយ៍ទោ ដួង ចោម ដឹកនាំប្រតិភូកងរាជអាវុធហត្ថអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ចាន់ ប៉ុណ្ណ

ឧត្តមសេនីយ៍ទោ ដួង ចោម ដឹកនាំប្រតិភូកងរាជអាវុធហត្ថអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ចាន់ ប៉ុណ្ណ

នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ ដួង ចោម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកររងនៃកយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជងាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ ប៉ុណ្ណ នាយរងសេនាធិការ បញ្ជាការដ្ឋានអង្គរក្ស ដែលបានទទួល មរណភាព ដោយរោគាពាធ ។ ក្នុងនោះផងដែរលោក ឧត្តមសេនីយ៍នាយរងសេនាធិការបាននាំយកថវិកាមួយចំនួនជូនដល់គ្រួសារសព ដែលស្ថិតនៅបន្ទាយសុវត្ថិភាពអង្គរក្ស ឃុំស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។