បាត់ដំបង: នៅវេលាម៉ោង២០ និង០០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក បានបង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន០១លើក ស្ថិតនៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ឃាត់បានជនសង្ស័យម្នាក់មានឈ្មោះ ស៊ី គង់ហុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់ម៉ូតូឌុប នៅភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន :
០១. គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់(យ៉ាម៉ា)ចំនួន២៥គ្រាប់
០២. ម៉ូតូចំនួន០១គ្រឿង
០៣/ទូរស័ព្ទដៃចំនួន០១គ្រឿង
ជនសង្ស័យនិងវត្ថុតាងត្រូវបានអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
