Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងអាវុធហត្ថខេត្តសៀមរាប ចាប់បានកូនត្រីរ៉ស់១០០.០០០ក្បាលដឹកតាមឡាន
អហ សៀមរាប៖ នៅវេលាម៉ោង៣និង០០ ទាបភ្លឺ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ សហការជាមួយនឹងស្នាក់ការសន្តិសុខបេ៨ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងចាប់យកវត្ថុតាងមាន៖ កូនត្រីរ៉ស់ចំនួន ១០០.០០០ក្បាល, រថយន្ត ១គ្រឿង ម៉ាកតូយូតាហាយឡេនឌឺ ពាក់ស្លាកលេក ភ្នំពេញ 2k-3338។ បច្ចុប្បន្ន ជនសង្ស៍យនិងវត្ថុតាង បានប្រគល់ជូនរដ្ឋបាលជលផលខេត្តសៀមរាប។



