សៀមរាប ៖ ព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធី ប្រជុំត្រួតពិនិត្យការវាយតម្លៃ នាយទាហាន នាយទាហានរងដល់អាយុចូលសោធន៍និវត្តន៍ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយ/នាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ និងនាយអាវុធហត្ថដែលបានការពាក់ព័ន្ធជាច្រើនរូបទៀត។