Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កើត ចាស់ ឈឺ ស្លាប់ អោយតែដល់ពេលសូម្បីអង្គុយក៍ស្លាប់
(ភ្នំពេញ)៖ ជនជាតិអង់គ្លេសម្នាក់ បានអង្គុយស្លាប់នៅក្នុងម៉ាតស្ថានីយ៍សាំងតេលា នៅម៉ោង១០៖៣០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ៦៨ ក្រុមទី៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែង រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារGRK Newsឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនបរទេសខាងលើ មកអង្គុយក្នុងម៉ាតហូបអាហារដូចសព្វដង ក៏ប៉ុន្ដែគាត់បាននិយាយប្រាប់កូនម្ចាស់ម៉ាតថា មិនស្រួលខ្លួនមានអការៈឈឺក្បាល រួចបានហៅទឹកសុទ្ធ១ដប និងនំភីហ្សារ១មក អង្គុយហូបលុះ ដល់ម៉ោងកើតហេតុកូនម្ចាស់ហាងឃើញមិនស្រួល ក៏ហៅរថយន្តសង្គ្រោះមក លុះពេលរថយន្ដសង្គ្រោះមកដល់ក៏ខាងពេទ្យជំនាញបានបញ្ជាក់ប្រាប់ថា គាត់បានស្លាប់បាត់ទៅហើយ។ ជនបរទេសខាងលើមានឈ្មោះ WARNER PAUL ANTHONY BRITISH CITIZEN អាយុ៦១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៧០៧៧៤៦១១៧ ស្នាក់នៅផ្ទះជួលលេខ១៥២ ផ្លូវ៩០៧ ក្រុម៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ អាជ្ញាធរមូលដ្ឋានបានទាក់ទង់ទៅកាន់ស្ថានទូត ដើម្បីពិនិត្យ និងធ្វើការតាមនីតិវិធី៕



