You are currently viewing ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោកឧត្តមសេនីយ៍ត្រី សឹម សឿន

ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោកឧត្តមសេនីយ៍ត្រី សឹម សឿន

តាកែវ៖ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក ឧត្តមសេនីយ៍ត្រី សឹម សឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ ដែលបានទទួលមរណៈភាពនៅវេលា ១៨ និង ៣០នាទី ថ្ងៃទី២០ ខែមករាឆ្នាំ២០១៩ នៅគេហដ្ឋានគ្រួសារសព ស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងពិធីបុណ្យនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់គណប្រតិភូជាច្រើនរូបមកពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផៃ្ទប្រទេស, បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកែប, ប្រតិភូរដ្ឋបាលសាលាខេត្តនិងមន្ទីរ អង្គភាពជុំវិញខេត្ត, ប្រតិភូសាលាក្រុងដូនកែវ ខេត្តតាកែវ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង១០ ផងដែរ ។