You are currently viewing ឧត្តមសេនីយ៍ត្រី សោ សាវឿន ប្រជុំបូកសរុបការងារ កងរាជអាវុធហត្ថ ឆ្នាំ២០១៨ ទិសដៅផែនការ ការងារ ឆ្នាំ២០១៩

ឧត្តមសេនីយ៍ត្រី សោ សាវឿន ប្រជុំបូកសរុបការងារ កងរាជអាវុធហត្ថ ឆ្នាំ២០១៨ ទិសដៅផែនការ ការងារ ឆ្នាំ២០១៩

កំពង់ចាម៖ ព្រឹកថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ នៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ចាម​ បានរៀបចំពិធីប្រជុំបូកសរុបការងារ កងរាជអាវុធហត្ថ ឆ្នាំ២០១៨ ទិសដៅផែនការ ការងារ ឆ្នាំ២០១៩ និងផ្សព្វផ្សាយការបែងចែកភារកិច្ចទទួលខុសត្រូវជួួយមេបញ្ជាការរង  លើការងារតាមផែនជំនាញនីមួយៗ​ កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក​ ឧត្តមសេនីយ៍ត្រី សោ សាវឿន​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្ត​ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងនាយ នាយរងអាវុធហត្ថជាច្រេីនរូប។