You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ប្រជុំបូកសរុបការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៨ និងទិសដៅបន្ត

ឧត្តមសេនីយ៍ត្រី សំ តុលា ប្រជុំបូកសរុបការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៨ និងទិសដៅបន្ត

កណ្តាល៖ ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រជុំបូកសរុបការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅ ផែនការ ការងារឆ្នាំ២០១៩។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ក៏បានផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី៤០ ទិវាជ័យជំនះ៧មករា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធានអនុមន្ទីរ នាយការិយាល័យ កងវរអន្តរាគមន៍ មេបញ្ជាការ មេបញ្ជាការរងទទួលក្រុង-ស្រុកទាំង១១ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។