You are currently viewing បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងយុទ្ធោបករណ៍ ឆ្នាំ២០១៨

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងយុទ្ធោបករណ៍ ឆ្នាំ២០១៨

តាកែវ៖ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ព្រឹកថ្ងៃចន្ទ-អង្គារ ត្រូវនឹងថ្ងៃទី២៤-២៥ ខែធ្នូ ឆ្នាំ២០១៨ ក្រុមការងារអាវុធហត្ថខេត្ត បានបើកដំណើរការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងយុទ្ធោបករណ៍ រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដឹកនាំត្រួតពិនិត្យដោយលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការនិងជាប្រធានក្រុមការងារ ត្រួតពិនិត្យកងរាជអាវុធហត្ថខេត្តតាកែវ ។