កណ្តាល៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកោះធំ បានចុះបង្ក្រាបករណី រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ្នក ឌីណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀន (ម៉ាទឹកកក) ចំនួន០៥កញ្ចប់តូច ។
-ទូរសព្ទ័ដៃ ០២គ្រឿង
-ម៉ូតូ ០១គ្រឿង
បច្ចុប្បន្ន ជនសង្សយ័ និង វត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួច។