Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំង អហ ក្រុងសំរោង, ស្នាក់ការអូស្មាច់, និងស្នាក់ការផ្អុង បានចុះជួយសង្គ្រោៈប្រជាពលរដ្ឋដែលរងគ្រោៈដោយគ្រោៈធម្មជាតិ
ឧត្តរមានជ័យ: វេលាម៉ោង ០៨ និង ០០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៦ ដោយអនុវត្តតាមការណែនាំរបស់ ឯ.ឧ ពុទ្ធ សារ៉ាន មេបញ្ជាការ អ.ហ ខេត្ត ឧត្តរមានជ័យ កម្លាំង អហ ក្រុងសំរោង, ស្នាក់ការអូស្មាច់, និងស្នាក់ការផ្អុង បានចុះជួយសង្គ្រោៈប្រជាពលរដ្ឋដែលរងគ្រោៈដោយគ្រោៈធម្មជាតិ និងបាននាំយក ស័ង្កសីចំនួន ៣០សន្លឹក និងទិញសម្ភារៈ ជួសជុលចាំបាច់មួយចំនួន ដែលជាអំណោយ របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ អ.ហ ខេត្តឧត្តរមានជ័យ ទៅជួយប្រក់ដំបូលផ្ទះប្រជាពលរដ្ឋ ០២គ្រួសារ ដែលជួបគ្រោះ ធម្មជាតិ (ខ្យល់កន្រ្តាក់) នៅភូមិគោកចន្ទរី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្ត ឧ.ជ
១.ឈ្មោះ ជុំ សាវន ភេទស្រី ៥៨ ឆ្នាំ មុខរបរ ធ្វើស្រែ(មេម៉ាយ)ទំហំផ្ទះ ៦ម×៧ម។
២.ឈ្មោះ គង់ ស្រីស្រស់ ភេទស្រី ២៣ឆ្នាំ មុខរប ធ្វើស្រែ (ផ្ទះទំហំ៤ម×៥ម)។ សរុបចំណាយក្នុងការជួយប្រក់ដំបូលផ្ទៈ ០២ខ្នង អស់ទឹកប្រាក់ ចំនួន ៦៥២.៥00៛។




