Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
អគ្គិភ័យឆាបឆេះ រោងក្នុងបរិវេណអធិការដ្ឋានក្រុងច្បារមន
កំពង់ស្ពឺ៖ នៅវេលាម៉ោងប្រមាណ១២និង២២នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ មានអគ្គិភ័យឆាបឆេះរោង នៅក្នុងបរិវេណអធិកាដ្ឋានក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ តាមព័ត៌មានទទួលបានពីមន្ត្រីអាវុធហត្ថបានឱ្យដឹងថា នៅវេលាខាងលើគឺមានលឺសម្លេងគ្រាប់កាំភ្លើងផ្ទុះ ហើយប្រជាពលរដ្ឋបានស្រែកភ្លឺឆេះនៅក្នុងអធិការដ្ឋានក្រុងច្បារមន គាត់ក៏បានរាយការណ៍តាមឋានានុក្រម ប្រហែលប្រមាណ៥នាទី កម្លាំងអាវុធហត្ថក៏បានមកដល់ កន្លែងកើតហេតុ។ មន្ត្រីអាវុធហត្ថដដែរក៏បានបញ្ជាក់ថា ការឆេះនេះមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។









