You are currently viewing តំណាង លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញចុះសាកសួរសុខទុក្ខ នាយអាវុធហត្ថកំពុងព្យាបាលជំងឺ

តំណាង លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញចុះសាកសួរសុខទុក្ខ នាយអាវុធហត្ថកំពុងព្យាបាលជំងឺ

ឧត្តរមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ឃួន សារុន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ តំណាងលោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំង អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ៩០០,០០០រៀល ជូនដល់លោកវរសេនីយ៍ត្រី ផៃ សុផល អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។