លោកជំទាវ ដួង វណ្ណា អញ្ជើញចុះសួរសុខទុក្ខ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង

ស្វាយរៀង៖ ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោកជំទាវ ដួង វណ្ណា តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង។ លោកជំទាវបានសំដែងនូវការថ្លែងអំណរអរគុណដល់កងកម្លាំងទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ការពារសន្តិសុខសុវត្ថិភាព ក្នុងដំណើរការរៀបចំការបោះឆ្នោតបានយ៉ាងល្អប្រសើរ។
បន្ទាប់មក លោកជំទាវក៏បានឧបត្ថម្ភ ដល់កងកម្លាំងដែលមានវត្តមានចូលរួមមាន៖
-ថវិកាចំនួន ១,០០០,០០០៛
-មី ១០កេស
-ទឹកផ្លែឈើ ១០កេស
-ស្រាបៀរ ១០កេស
-ទឹកបរិសុទ្ធ ១០កេស
-មីស៊ួ ១០កញ្ចប់ធំ
-អន្សមជ្រូក ១០ និងមានម្ហូបមួយចំនួនទៀត។
ក្នុងនោះដែរលោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឧបត្ថមថវិកាបន្ថែមចំនួន ១,៤០០,០០០ រៀលផងដែរ។

អត្ថបទដែលជាប់ទាក់ទង