ឧត្តមសេនីយ៍ត្រី ខេង ទីតូ អញ្ជើញចូលរួមកាន់បិណ្ឌរាប់វេនទី១៣ នៅវត្តមនោរម្យទួលសាងាំ

កែប៖ ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌរាប់បាតវេនទី១៣ នៅវត្តមនោរម្យទួលសាងាំ ស្ថិតក្នុងភូមិទួលសាងាំ ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍មេបញ្ជាការ និងនាយ នាយរងអាវុធហត្ថ បាននាំយកសម្ភារ: គ្រឿងឧបភោគ បរិភោគ និងបច្ច័យចំនួន ១,៨៨០,០០០រៀល ប្រគេនព្រះសង្ឃ ដើម្បីចូលរួមកសាងសមិទ្ធិផលនានានៅក្នុងវត្តផងដែរ។

អត្ថបទដែលជាប់ទាក់ទង