គ្រឿងញៀនប្រភេទម៉ាទឹកកក ៦៧កញ្ចប់ រួម និងជនសង្ស័យប្រុសស្រី ០៨នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ

ភ្នំពេញ៖ នៅម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៨នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ រួម និងក្រាមពណ៌សថ្លា ៦៧កញ្ចាប់(ប្រភេទម៉ាទឹកកក)។ ជនសង្ស័យទាំងប្រុសស្រីទាំង ០៨នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៨:១៥នាទី នៅចំណុច ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ពួកគេទាំង ០៨នាក់នេះរួមមាន៖
១/ ឈ្មោះ រ័ត្ន ឧត្តម ហៅឧត្តម ភេទប្រុស អាយុ ២២ឆ្នាំ ,២/ ឈ្មោះ ចាន់ សុឃឿន ហៅខ្មៅ ភេទប្រុស អាយុ ២៣ឆ្នាំ ,៣/ ឈ្មោះ ជា គា ភេទប្រុស អាយុ ២៨ឆ្នា ,៤/ ឈ្មោះ ស៊ឺម វណ្ណា ហៅធីង ភេទប្រុស អាយុ ៣៤ឆ្នាំ ,៥/ ឈ្មោះ មួង សុខទី ហៅទី ភេទប្រុស អាយុ ២៩ឆ្នាំ ,៦/ ឈ្មោះ រិន រ៉ុត ហៅតួ ភេទប្រុស អាយុ ២៥ឆ្នាំ ,៧/ ឈ្មោះ កែវ កល្យាណ ហៅសិលា ភេទស្រី អាយុ ២០ឆ្នាំ ,៨/ ឈ្មោះ ខ្លូត វាសនា ហៅស្នា ភេទស្រី អាយុ ២៥ឆ្នាំ
តាមការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ០៨នាក់ ខាងលើ បានប្រាប់ឲ្យដឹងថា គ្រឿងញៀនទាំង ៦៧កញ្ចប់(ប្រភេទម៉ាទឹកកក) គឺពិតជារបស់ពួកគេប្រាកដមែន ហើយគ្រឿងញៀនទាំងនោះ គឺសម្រាប់ពួកគេយកទៅលក់បន្ត និងប្រើប្រាស់ខ្លួនឯងផង បន្ទាប់ពីទទួលបានចម្លើយពីពួកគេខាងលើហើយ ទើបមន្រ្តីជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿង និងបញ្ជូនពួកគេទៅតុលាការដើម្បីចាត់ការតាមនិតិវិធី។

អត្ថបទដែលជាប់ទាក់ទង