អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ នៅវេលាម៉ោង ០៨:០០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ដើម្បីផ្តន្ទាទោសតាមច្បាប់ រួម និងម្សៅក្រាមពណ៌សថ្លា ០៨កញ្ចប់(ប្រភេទម៉ាទឹកកក)។
ពួកគេទាំង ០៩នាក់នេះមាន៖
១/ ឈ្មោះ ផល សារៀម ភេទប្រុស អាយុ ១៨ឆ្នាំ ,២/ ឈ្មោះ ផល រ៉ាដូ ភេទប្រុស អាយុ ១៨ឆ្នាំ ,៣/ ឈ្មោះ វណ្ណ គឹមលាប ញភេទប្រុស អាយុ ១៨ឆ្នាំ , ៤/ ឈ្មោះ វ៉េន វ៉ង ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង ១៦:០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច គល់ស្ពានឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

៥/ ឈ្មោះ អ៊ាង កៃសេង ភេទប្រុស ២៥ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋាន អាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លូនបាន កាលពីវេលាម៉ោង ២២:០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច ផ្ទះលេខ៨៤ ផ្លូវ៣៥៧ ក្រុម២៦ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

៦/ ឈ្មោះ ខន សុខឃីម ភេទប្រុស អាយុ ១៨ឆ្នាំ ,៧/ ឈ្មោះ ផា សុភ័ក្រ ភេទប្រុស អាយុ ១៩ឆ្នាំ ,៨/ ឈ្មោះ ចែវ វីរៈ ភេទប្រុស អាយុ ២៣ឆ្នាំ ,៩/ ឈ្មោះ សេង ណារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លូនបានកាលពីវេលាម៉ោង ១៦:០០នាទី និងម៉ោង១៧:៣០នាទី ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបុរីកម្ពុ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និង ចំណុច គល់ស្ពានឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង