Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ជនសង្ស័យម្នាក់ឆក់កាបូបត្រូវបានអាវុធហត្ថចាប់ខ្លួនបានជាក់ស្តែង
បាត់ដំបង៖ នៅវេលាម៉ោង០៩និ២០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចអូរតាមៀវ ស្ថិតនៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជនសង្ស័យឈ្មោះ វិត ធា ហៅជឿន ធា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ នៅភូមិ អូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើសកម្មភាពជិះម៉ូតូតាមក្រោយជនរងគ្រោះពីទិសខាងលិចទៅទិសខាងកើតរួចគៀម៉ូតូជនរងគ្រោះឈ្មោះ ឆាត ច្រិប ភេទស្រី អាយុ៣៣ ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិ ព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យដួល រួចជនសង្ស័យចុះពីលើម៉ូតូ ដកយកសោរម៉ូតូជនរងគ្រោះនិងឆក់ដណ្តើមកាបូបស្ពាយរបស់ជនរងគ្រោះយកតែមិនបានដោយសារមានអ្នកធ្វើដំណើរមកជួយហើយប្ដឹងអាវុធហត្ថឱ្យចាប់ខ្លួនតែម្តង។ ជនសង្ស័យបានឃាត់ខ្លួននៅការិយាល័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។



