Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងអាវុធហត្ថតាមបណ្តារាជធានី ខេត្ត ឈរតាមគោលដៅនិងចេញល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋថ្ងៃចូលឆ្នាំថ្មី
អហផទ៖ បុណ្យចូលឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថនៅតាមបណ្តារាជធានី ខេត្ត បាននិងកំពុងពង្រាយកម្លាំងតាមគោលដៅសំខាន់ៗ និងល្បាតតាមភូមិសាស្ត្រទាំងថ្ងៃ ទាំងយប់ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ ក្នុងឱកាសរីករាយជួបជុំគ្រួសារ ដើរកំសាន្តរមណីយដ្ឋាននានា។ កងរាជអាវុធហត្ថជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទមានតួនាទីសំខាន់ៗដូចជា៖ រ៉ាប់រងសកម្មភាពប៉ូលិសរដ្ឋបាល ប៉ូលិសតុលាការ តម្រួតយោធា និងផ្តល់កម្លាំងជួយដល់ស្ថាប័ននានាតាមការស្នើ។ ដើម្បីរក្សាបានសន្តិសុខ សុវត្ថិភាព ក្នុងឱកាសចូលឆ្នាំថ្មីនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញបទបញ្ជាលិខិតលេខ០១/២០១៦ បជ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ស្តីពីការការពារសន្តិសុខ រក្សាសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញបញ្ជាដូចខាងក្រោម៖ ១/ ការបង្ការ៖ -ធ្វើការផ្សព្វផ្សាយដល់មហាជននិងអំពាវនាវឱ្យមានការចូលរួមក្នុងការពង្រឹងអនុវត្តច្បាប់និងបទបញ្ជារបស់រាជរដ្ឋាភិបាល -ប្រើគ្រប់វិធីសាស្ត្រដើម្បីស្រាវជ្រាវក្តាប់ជាប់នូវព័ត៌មានទូទៅ ពិសេសគឺព័ត៌មានដែលប៉ុនប៉ងបង្កចលាចល និងព័ត៌មានពាក់ព័ន្ធបទល្មើសគ្រប់ករណី -ចាត់តាំងកម្លាំងឆ្មក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ។ ២/ ការការពារ៖ ចាត់តាំងកម្លាំងការពារតាមគោលដៅសំខាន់ៗ ចាត់តាំងកម្លាំងមធ្យោបាយល្បាតតាមដងផ្លូវសាធារណៈ ទីប្រជុំជន រមណីយដ្ឋាន កន្លែងសប្បាយភាព។ ៣/ ការរក្សាសណ្តាប់ធ្នាប់៖ សម្រួលចរាចរណ៍តាមដងផ្លូវដែលមានការកកស្ទះនានា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ មុននិងក្រោយថ្ងៃចូលឆ្នាំថ្មី។ ៤/ ការស្រាវជ្រាវនិងបង្ក្រាប៖ ស្រាវជ្រាវគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌ និងមុខសញ្ញាបង្កភាពអុកឡុក បង្កចលាចលធ្វើឱ្យបាត់សណ្តាប់ធ្នាប់សន្តិសុខនិងសង្គម។ ៥/ ការជួយសង្គ្រោះ៖ ត្រៀមកម្លាំង មធ្យោបាយ រថយន្តអគ្គិភ័យ រថយន្តសង្គ្រោះ ថ្នាំពេទ្យ បរិក្ខារពេទ្យ ត្រូវសហការនៅតាមមន្ទីរពេទ្យពាក់ព័ន្ធក្នុងភូមិសាស្ត្ររបស់ខ្លួនទទួលខុសត្រូវ ជំនួយអន្តរាគមន៍ ក្នុងឧបទ្ទវហេតុដែលកើតមានឡើង។








