កណ្តាល៖ កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹងបានចាប់ផ្តើមកសាងរូបគ្រុឌកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលចំណាយអស់ទឹកប្រាក់ចំនួន៣៦០០$។ លោក វរសេនីយ៍ ជុន វណ្ណី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល និងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឺង បានប្រាប់ អ្នកយកព័ត៌មាន GRK News ថា រូបគ្រុឌនេះកសាងបាន៩០ភាគរយហើយ។








