Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឯកឧត្តម អភិបាលខេត្តព្រះវិហារ អញ្ជើញសំណេះសំណាលនាយ នាយរងអាវុធហត្ថ
ព្រះវិហារ៖ នៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញមកសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងអាវុធហត្ថខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ គ.ស.២០១៦។ នៅក្នុងពិធីនេះផងដែរ ឯកឧត្តម អ៊ុំ ម៉ារ៉ា បានផ្តល់ថវិកាដល់នាយ នាយរងអាវុធហត្ថខេត្ត ដែលបានចូលរួមចំនួន៦៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០.០០០រៀល និងសម្រាប់កម្លាំងកងអនុសេនាធំចល័តចំនួន៤៩នាក់ដែលបានទៅការពារនៅខេត្តសៀមរាប ក្នុងម្នាក់ ៥០.០០០រៀលផងដែរ ផ្តល់ជូនអង្គភាពថវិកា ៥០០.០០០រៀល គោ០២ក្បាល និងជ្រូក០២ក្បាល។







