You are currently viewing លោក ឧត្តមសេនីយ៍ ឱ បូរិន្ទ ចូលរួមក្នុងពិធីបិទ​ការប្រកួនបាល់ទាត់នៅក្រុងប៉ោយប៉ែត

លោក ឧត្តមសេនីយ៍ ឱ បូរិន្ទ ចូលរួមក្នុងពិធីបិទ​ការប្រកួនបាល់ទាត់នៅក្រុងប៉ោយប៉ែត

អហ បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ នៅទីលានបាល់ទាត់ដុនបូស្កូ ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ជ័យលាភីចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ យុវជន​ចាប់ពីអាយុ​ក្រោម​១៥។ ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់កងរាជអាវុធហត្ថក្រុមយុវជនចាប់ពីអាយុក្រោម១៥ឆ្នាំនេះ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានការចូលរួម លោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ និងមន្ត្រីកងរាជអាវុធហត្ថ​ជាច្រើនរូបទៀត លោក ឨ បូរិន្ទ បានមានប្រសាសន៍ក្នុងពិធីនេះថា ការប្រកួតដណ្តើមពានរង្វាន់យុវជនអាយុក្រោម១៥ឆ្នាំនេះ មាន​រយះពេល​៥៧ថ្ងៃ ចាប់​ពី​ថ្ងៃទី៧ ខែមិថុនា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥។ លោក ឨ បូរិន្ទ បានមានប្រសាសន៍បន្តថា ដើម្បីចូលរួមចំណែក​លើក​ស្ទួយ​វិស័យ​កីឡាបាល់ទាត់​នៅ​ព្រះរាជណាចក្រកម្ពុជា កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យតែងតែសហការជាមួយសហព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា​ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានសហព័ន្ធ។ លោក ឨ បូរិន្ទ បានបន្តទៀតថា ឯកឧត្តម សៅ សុខា តែងតែបំផុស​ដល់ស្រទាប់យុវជន​គ្រប់​​មូលដ្ឋាន​ដើម្បីបណ្តុះ​បណ្តាល​ធនធាន​មនុស្សឲ្យងាកមកចាប់អារម្មណ៍យកពេលទំនេរពីការសិក្សាចូលហ្វឹកហាត់បច្ចេកទេសកីឡាបាល់ទាត់វិញ ចៀសវាង​ប្រព្រឹត្ត​អំពើល្មើស​ផ្សេងៗ​ដូចជា ការប្រើប្រាស់គ្រឿងញៀន លេងល្បែងស៊ីសង…។ជាទីបញ្ចប់ លោក ឨ បូរិន្ទ បានធ្វើការផ្តាំផ្ញើ​ដល់ក្មួយៗ​យុវសិស្ស​ទាំង​អស់ សូម​ចៀស​ចេញឲ្យ​ឆ្ងាយ​ពីគ្រឿងញៀនហើយងាកមកចាប់អារម្មណ៍ចូលរួមជាមួយវិស័យកីឡាជាពិសេស កីឡាបាល់ទាត់​តែម្តងឲ្យបាន​គ្រប់ៗគ្នា​ព្រោះ​កីឡា​នាំមកនូវ សុខភាព មិត្តភាព សាមគ្គីភាព កេរ្ត៍ឈ្មោះកិត្តិយសខ្លួន ក្រុមគ្រួសារនិងប្រទេសជាតិមាតុភូមិជាដើម។ ដូច្នេះក្មួយទាំងអស់អាចបញ្ចេញ​សមត្ថភាព​​តាមរយះ​វិស័យកីឡា ដើម្បី​ចូលរួមចំណែកលើកស្ទួយកិត្តិយសជាតិទាំងនៅក្នុងប្រទេសនិងនៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ដែរថា ការប្រកួតនេះត្រូវបានបែងចែក​ជាបីប្រភេទនៃពានរង្វាន់​ដោយមានពានរង្វាន់​មហាជននិងមានពានរង្វាន់​កុមារអាយុក្រោម១៣ឆ្នាំ និង១៥ឆ្នាំក្រុមស្ថាប័ន។ ចំពោះការប្រកួតពានរង្វាន់បាល់ទាត់កុមារអាយុក្រោម១៣ឆ្នាំ. ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមវិទ្យាល័យអូរជ្រៅ, លេខ២បានទៅលើក្រុមឥន្ទ្រី ស និងលេខ៣បានទៅលើក្រុមពន្លឺខ្មែរ។ ពានរង្វាន់បាល់ទាត់កុមារអាយុ១៥ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមAPP, លេខ២ ប៉ោយប៉ែត FC និងលេខ៣បានទៅលើវិទ្យាល័យអូរជ្រៅ។ ចំពោះពានរង្វាន់បាល់ទាត់ស្ថាប័នសាលាចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមដុនបូស្កូ, ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមគ្រូស្ម័គ្រចិត្ត និងចំណាត់ថ្នាក់លេខ៣ក្រុមសុវណ្ណភូមិ។ ចំណែកពាន់រង្វន់ដែលបាន លេខទទួលបានបាល់៤គ្រាប់ ទឹកក្រូច២យួរ ទង់ចំណាត់ថ្នាក់១ ពាន់ជ័យលាភី១ ថវិកា១លានរៀល។ ចំណាត់ថ្នាក់លេខ២ ទទួលបានបាល់៣គ្រាប់ ទឹកក្រូច២យួរ ទង់ចំណាត់ថ្នាក់១ ថវិកា៦០ម៉ឺនរៀល។ ចំណាត់ថ្នាក់លេខ៣ ទទួលបានបាល់២គ្រាប់ ទឹកក្រូច២យួរ ទង់ចំណាត់ថ្នាក់១ ថវិកា៤០ម៉ឺនរៀល៕

d1122911b23bddc4b9be738505d5fe4c

4dd36ac699a20a1210a88bf05d6de9cc