Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
អាវុធហត្ថខេត្តព្រះវិហារនិមន្តព្រះសង្ឃសូត្រមន្តសុំសេចក្តីសុខ
ព្រះវិហារ៖ នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ រួមជាមួយមេបញ្ជាការរង នាយ នាយរងអាវុធហត្ថខេត្ត និងក្រុមគ្រួសារ អាវុធហត្ ថជាច្រើនរូប បាននិមន្តព្រះសង្ឃធ្វើពិធីសូត្រមន្ត ដើម្បីសុំសេចក្តីសុខសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នៅក្នុងពិធីនេះផងដែរ លោក មេបញ្ជាការបានប្រគេនបច្ច័យដល់ព្រះសង្ឃ០១អង្គ ១០០.០០០រៀល និង០៤អង្គទៀតក្នុង០១អង្គ ៥០.០០០រៀល អាចារ្យ០១នាក់៧០០០០រៀល និងបានប្រគេនបច្ច័យសម្រាប់កសាងវត្ត ចំនួន៥០០.០០០រៀល និងសម្ភារះមួយចំនួនទៀតដូចជា អង្ករ០៥ការ៉ុង មី០២កេស ទឹកក្រូច០២កេស ទឹកសុទ្ធ០២កេស ត្រីខ០២យួរ ទឹកត្រី០២យួរ ទឹកស៊ីអ៉ីវ០២យួរ ស្ករសរ០២គីឡូ អំបិល០២គីឡូ ប៊ីចេង០២គីឡូ និងខ្ទឹមសរ០២គីឡូ។



