Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
លោក ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ជួយឧបត្ថម្ភដល់អាវុធហត្ថរងគ្រោះថ្នាក់ចរាចរណ៍
ស្វាយរៀង៖ នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ លោកវរៈសេនីយ៏ឯកញូង សំអឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំប្រតិភូអាវុធហត្ថ យកអំណោយជាសម្ភារៈនិងថវិកា ជួយឧបត្ថមដល់លោក នាយចំនង់ មាស រ៉ន សមាជិកមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ដែលរងគ្រោះថ្នាក់ចរាចរណ៏កន្លងទៅ។ សម្ភារៈរួមមានអង្ករ៤បាវ/២២គីឡូក្រាម, មី២កេះ, ស្ករស២kg, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ប៊ីចេង២kg ,ទឹកដោះគោឆៅ២យួរ, ថ្នាំពេទ្យមួយចំនួន និងថវិកាចំនួន១.០០០.០០០រៀល។



