You are currently viewing លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំកំលាំង ចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់

លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំកំលាំង ចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់

បាត់ដំបង៖ អនុវត្តតាមគោលការណ៍ដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលលោកតែងតែណែនាំដល់មន្ត្រីអាវុធហត្ថក្រោមឱវាទ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ ឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ និងសង្គមជាតិ រួមទាំងការងារបង្ការ បង្ក្រាប និងសង្គ្រោះ ជាពិសេសគឺសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេន៍យ៏ត្រីមាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកំលាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងចំនួន ១០៨ នាក់ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ០១ គ្រួសារ បានទាន់ពេលវេលា លើផ្ទៃដីចំនួន ០៥ ហិចតា ស្ថិតនៅ ភូមិដូនឥន្ទឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។