Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
អាវុធហត្ថខេត្តព្រះវិហារបើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រីមាសទី១និងទិសដៅបន្ត
ព្រះវិហារ៖ នៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារបានប្រារព្ធពិធីប្រជុំត្រួតពិនិត្យការអនុវត្តភារកិច្ចការងារត្រីមាសទី១និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធត្ថខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ មេបញ្ជាការក្រុង ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។




