Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ជនសង្ស័យម្នាក់ប្រើប្រាស់ ដាវសាម៉ូរ៉ៃខុសច្បាប់ ត្រូវ អាវុធហត្ថឃាត់ខ្លួន
អហ.ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្លូវ៩០ កែងស៊ីសុវត្ថ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់អាវុធខុសច្បាប់ (ដាវស៊ាំម៉ូរ៉ៃ) ។
ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះ សំ ម៉ាឡែន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
វត្ថុតាងដែលចាប់ដកបានមាន ដាវស៊ាំម៉ូរ៉ៃ ចំនួន ១ដើម។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានអាវុធហត្ថ ឃុំឃាំងបន្តអាសន្ន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

