Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឧត្តមសេនីយ៍ត្រី សំ តុលា យកថវិកាចំនួន៤លានរៀល និងអង្ករ១តោន យកទៅឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជាខេត្តកណ្តាល
អហ.កណ្តាល៖ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីរបស់ខ្លួន យកថវិកាចំនួន៤លានរៀល និងអង្ករ១តោន យកទៅឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីចូលរួមជួយប្រជាពលរដ្ឋខ្មែរ ដែលជួបការលំបាក និងរងគ្រោះអ្វីមួយ។
លោកឧត្តមសេនីយ៍ត្រី សំ តុលា បានឲ្យដឹងថា ចំពោះថវិកាទាំងនេះ គឺជាការចូលរួមដោយស្ម័គ្រចិត្តពីនាយ នាយរង អ.ហ ទូទាំងខេត្ត និងថវិការបស់លោកផ្ទាល់ ដែលសកម្មភាពសប្បុរសធម៌ទាំងនេះ គឺធ្វើតាមការណែនាំ ពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចូលរួមចំណែកលើការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ។
មេបញ្ជាការអាវុធហត្ថខេត្តកណ្តាលរូបនេះ បានលើកឡើងទៀតថា កងកម្លាំងរបស់ខ្លួនមិនត្រឹមតែចូលរូម តាមរយៈការផ្តល់ថវិកា និងអង្ករទាំងនេះជូនដល់កាកបាទក្រហមកម្ពុជានោះទេ ប៉ុន្តែបានធ្វើ សកម្មភាពផ្សេងៗជាច្រើនទៀតនាពេលកន្លងទៅ លើការជួយអន្តរាគមន៍ និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន តបតាមការណែនាំរបស់ថ្នាក់ដឹកនាំ។
តាមរយៈសកម្មភាពរបស់អាវុធហត្ថខេត្តកណ្តាលមួយនេះ គេសង្ឃឹមថា ស្ថាប័ន និងអង្គភាពផ្សេងទៀត នឹងធ្វើតាមដើម្បីចូលរួមជួយ សង្គ្រោះប្រជាពលរដ្ឋខ្មែរទាំងឡាយណាដែលត្រូវការជំនួយជាចាំបាច់៕


