Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
លោក វរៈសេនីយ៍ត្រី ស្មៀន រិទ្ធ បាននាំយកអំណោយទៅជូនប្រជាពលរដ្ឋចាស់ជរាទ័លក្រ
អហ.សៀមរាប៖ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ១៦និង០០នាទី លោក វរៈសេនីយ៍ត្រី ស្មៀន រិទ្ធបាននាំយកអំណោយទៅជូនប្រជាពលរដ្ឋចាស់ជរាទ័លក្រ ឈ្មោះយ៉ាន់ ឃៀន ភេទ ប្រុស អាយុ ៧០ ឆ្នាំ និងប្រពន្ធឈ្មោះថី ហៀ អាយុ៦៩ ឆ្នាំ ( មានជម្ងឺប្រចាំកាយ )រស់នៅភូមិ ដូនឯម ឃុំគោកដូង ស្រុកអង្គរជុំ ( មិនមានកូនចៅទេ )
អំណាយដែលនាំយកទៅជូនរួមមាន៖
– ថវិកា 22 ម៉ឺនរៀល (លោកមេឃុំជួយ១០ម៉ឺន មេភូមិ២ ម៉ឺន )
– អង្ករ. ៧៥ គីឡូក្រាម (លោកមេឃុំជួយ ៥០ គីឡូក្រាម )
– ទឹកត្រី ១យួរ
– ទឹកស៊ីអ៊ីវ ១យួរ
– ត្រីខកំប៉ុង ១យួរ ៕


