សៀមរាប៖ ព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានបើកវគ្គជំនាញតួនាទី សេនាធិការស្រាវជ្រាវព័ត៌មានសន្តិសុខ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក សេង វុទ្ធី មេបញ្ជារងទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយរងសេនាធិការ ទទួលការងារព័ត៌មានសន្តិសុខ មន្ទីរព័ត៌មានសន្តិសុខ មេបញ្ជាការក្រុង/ស្រុកមេបញ្ជាការរង ទទួលបន្ទុកព័ត៌មានសន្តិសុខ ស្នាក់ការសន្តិសុខ ជំនួយការការិយាល័យ និងជំនួយការទទួលការងារ ព័ត៌មានសន្តិសុខក្រុង/ស្រុកជាច្រើនរូប ។
