You are currently viewing លោកវរសេនីយ៍ឯក ហ៊ីង សុវណ្ណារ៉ា មេបញ្ជាការវរសេនាតូចចល័តកងរាជអាវុធហត្ថបានចុះសួរសុខទុក្ខអាវុធហត្ថក្រោមឱវាទដែលកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យ ១៧៩

លោកវរសេនីយ៍ឯក ហ៊ីង សុវណ្ណារ៉ា មេបញ្ជាការវរសេនាតូចចល័តកងរាជអាវុធហត្ថបានចុះសួរសុខទុក្ខអាវុធហត្ថក្រោមឱវាទដែលកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យ ១៧៩

ភ្នំពេញ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យថ្នាក់ដឹកនាំអាវុធហត្ថគ្រប់រូបយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ទាំងការស្លៀកពាក់ ស្នាក់នៅ ហូបចុកនិងអំពីសុខទុក្ខ។ ជាក់ស្តែងនាព្រឹកថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ហ៊ីង សុវណ្ណារ៉ា មេបញ្ជាការកងវរសេនាតូចល័តកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំនាយ នាយរងអាវុធហត្ថ អញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ជា សុខុន ជំនួយការកងវរសេនាតូចល័តដែលកំពុងព្យាបាលនៅមន្ទីពេទ្យ ១៧៩ ដោយគ្រោះថ្នាក់ចរាចរ។ នៅក្នុងពេលចុះសួរសុខទុក្ខនោះផងដែរ លោកវរសេនីយ៍ឯកហ៊ីងសុវណ្ណារ៉ាបានផ្តល់ជូននវថវិកាចំនួន ២.០០០.០០០៛(ពីរលានរៀល)។ ដែលជាថវិកាបានមកពីការចូលរួមរបស់នាយ នាយរងអាវុធហត្ថក្នុងកងវរសេនាតូចចល័តកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ជាចុងក្រោយលោកវរសេនីយ៍ឯកក៏បានផ្តាំផ្ញើដល់អនុសេនីយ៍ទោ ជា សុខុន សូមឱ្យយកចិត្តទុកដាក់ប្រឹងប្រែងព្យាបាលជំងឺដើម្បីឱ្យបានឆាប់ជាសះស្បើយ និងឆាប់បានចូលអង្គភាពធ្វើការងារវិញ៕