Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
អហ ស្ទឹងត្រែងបង្ក្រាបជនសង្ស័យម្នាក់ជួញដូរថ្នាំញៀន ២០២០ គ្រាប់
អហ.ស្ទឹងត្រែង៖ យោងតាមសេចក្តីរាយការណ៍របស់មន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានឲ្យដឹងថា ថ្នាំញៀនចំនួន ២០២០ គ្រាប់ និងជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង១១និង៥០នាទី នាថ្ងៃទី៨ មីនា ឆ្នាំ២០១៦ នៅចំណុច ភូមិកណ្តាល ឃុព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះ ភីត ឃាត អាយុ ៣៣ឆ្នាំមុខរបរកសិករ រស់នៅភូមិកោះល្ងរ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ បច្ចុប្បន្នជនស្ស័យត្រូវបាន អហ កំពុងកសាងបញ្ចូនបន្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕




