Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នាយឧត្តមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យជាក់ស្តែងកន្លែងស្តុកឈើ ក្រុមហ៊ុនយូនីគ្រីន និងក្រុមហ៊ុនម៉ាស្ទឺរខេសាន់
អហ៖ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ឯឧ. នាយឧ. សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បាននឹងកំពុងដឹកនាំឯកឧត្តម អនុប្រធាន សមាជិក នៃគណៈកម្មការជាតិ ចុះត្រួតពិនិត្យជាក់ស្តែងកន្លែងស្តុកឈើ ក្រុមហ៊ុនយូនីគ្រីន និងក្រុមហ៊ុនម៉ាស្ទឺរខេសាន់។ ការចុះដល់ទីតាំងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានគណៈកម្មការជាតិ បានធ្វើការដឹកនាំដោះស្រាយរាល់សំណូមពររបស់ថ្នាក់ខេត្តដែលបានលើកឡើងក្នុងអង្គប្រជុំកាលពីម្សិលមិញដូចជា មានការលំបាកក្នុងការប្រមូលឈើដែលនៅរាយប៉ាយក្នុងព្រៃ ការទប់ស្កាត់ភ្លើងឆេះ និងការវាស់វែងជាដើម។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បញ្ជាក់ថា «យើងបានជំរុញឱ្យជំនាញបន្ថែមកម្លាំងខិតខំវាស់វែងឱ្យរួចរាល់ទីតាំង២ទៀត ហើយធ្វើការញែកឈើស្របច្បាប់ និងឈើល្មើសច្បាប់ឱ្យហើយទាំងអស់។ ទន្ទឹមនឹងនោះដែរ យើងនៅបញ្ជាផ្ទាល់ការប្រមូលឈើទាំងនេះ ដើម្ប៏ឱ្យរួចរាល់មុនថ្ងៃទី២០ ខែមីនា ខាងមុខ»៕





