អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ត្រូវបានចែកជូនមន្ត្រីអាវុធហត្ថខេត្តព្រៃវែង

ព្រៃវែង៖ អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានចែកជូនដល់នាយ នាយរងនៃកងរាជអាវុធហត្ថខេត្តព្រៃវែង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជការកងរាជអាវុធហត្ថខេត្តព្រៃវែង ព្រឹកថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទី នាយ/នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថចំណុះបញ្ជាករដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងជាច្រើនរូបផងដែរ។

អត្ថបទដែលជាប់ទាក់ទង