អហ.ភ្នំពេញ៖កម្លាំងកងរាជអាវុធហត្ថ ខណ្ឌឬស្ស៊ីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌី ធូរ៉ា ភេទប្រុស ពីបទ ជួញដូរគ្រឿងញៀន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ ។
ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថបាន ចាប់ដកវត្ថុតាង ១kg នឹង១ខាំ បញ្ជូនមកការិយាល័យ បទល្មើសគ្រឿងញៀន ហើយឈានដល់ការ ឃាត់ខ្លួនទណ្ឌិតចំនួន០២នាក់ ០១.ឈ្មោះ ស៊ិន រដ្ឋា ហៅ សឺន ភេទប្រុស ០២. ឈ្មោះ សួន សៅ ភេទប្រុស ដកហូតថ្នាំញៀនប្រភេទថ្នាំគ្រាប់ WY ពណ៌ក្រហម ១៧ សុង ស្មើនឹង ១០៣,៦០០គ្រាប់ និងក្រាមពណ៌សថ្លាសរុបទាំងអស់៣០,១២៩ក្រាមដែលគេយកទៅលាក់ទុក ។
តាមចម្លើយសារភាពរបស់ជនទាំង០២នាក់ កម្លាំង អហ បានឈានទៅឃាត់ខ្លួនទណ្ឌិត០៣បន្ថែមទៀតក្នុងនោះមានជនជាតិវៀតណាម០១ ជនជាតិស្បែកខ្មៅ០២នាក់ ០១.ឈ្មោះ យ៉ាំង លាង (វៀតណាម) ០២.ឈ្មោះ O KE KE (Bala) (ស្បែកខ្មៅ) ០៣.ឈ្មោះ SA JI O (Baja) (ស្បែកខ្មៅ) បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងនិតិវិធីដើម្បីបញ្ជូនជនស្ស័យនឹងទណ្ឌិតទៅសាលាដំបូងរាជធានីភ្នំពេញ៕
