Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនបុរសម្នាក់ តាមដីការតុលាការខេត្តកណ្តាល ពាក់ព័ន្ធបទឆបោក
អហ. កំពត៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត បានឃាត់ខ្លួនបុរសម្នាក់ ប្រគល់ឲ្យកម្លាំង(អហ)ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៧
ខែកុម្ភះ ឆ្នាំ២០១៦ ដោយអនុវត្តតាមដីការបញ្ជាឲ្យចាប់ខ្លួន របស់សាលាដំបូងនៃខេត្តកណ្តាល ពីបទ”ឆបោក និង
ប្រើប្រាស់ឯកសារក្លែង”។
មន្ត្រីជំនាញខេត្តកំពត បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួន ឈ្មោះខឹម សុខ ភេទប្រុស អាយុ៤៧ឆ្នាំ
រស់នៅភូមិព្រិច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។ ជនសង្ស័យ ត្រូវបានកម្លាំង(អហ) នៃមន្ទីរយុត្តិធម៌ខេត្តកំពត ចុះ
ឃាត់ខ្លួនបាន កាលពីរសៀល ថ្ងៃទី២៧ ខែគុម្ភះ ឆ្នាំ២០១៦ ចំណុចភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត
ខេត្តកំពត ដោយអនុវត្តតាមដីការតុលាការខេត្ត ចោទពីបទ”ឆបោក និងប្រើប្រាស់ឯកសារក្លែង” ពាក់ព័ន្ធទឹកប្រាក់ រាប់លាន
ដុល្លា សហរដ្ឋអាមេរិច អំពីរឿងរកស៊ីដីធ្លី ជាមួយក្រុមហ៊ុន ក្នុងទឹកដីខេត្តកំពត ពេលកន្លងមក៕


