Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងសហការី បាននាំយកអំណោយផ្តល់ជូន គ្រួសារអាវុធហត្ថពលីនិងជីវភាពជួបការលំបាក
អហ បន្ទាយមានជ័យ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តដឹកនាំសហការីនិងនាំយកអំណោយជួយគ្រួសារមន្ត្រីពលីនិងជីវភាពជួបការលំបាកចំនួន២គ្រួសារ នៅព្រឹក ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៥។ លោក ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ ដោយមានការណែនាំនិងយកចិត្តទុកដាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តបានចុះទៅសួរសុខទុកដល់គ្រួសារអាវុធហត្ថពលីនិងជីវភាពជួបការលំបាក់ចំនួន២គ្រួសារ។ ដោយបានផ្តល់អំណោយមាន៖ អង្ក១ការ៉ុងចំនួន១០០គីឡូក្រាម, មី២កេស, ម៉ុង២, អាភ្លៀង២, ទឹកស៊ីអ៊ីវ២យួរ, ទឹកត្រី២យួរ និងថវិការ ៣.២០០.០០០រៀល។ ហើយលោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសហការីរួមគ្នាសាងសង់ផ្ទះ១ខ្នងធ្វើអំពើដែកជញ្ជាំងថ្មប្រក់ស័ង្កសីបន្តទៀត៕



