អហ.ស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថស្រុកសេកសាន ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ បានដឹកនាំកម្លាំងចុះផ្សព្វផ្សាយដល់ប្រជាជនដែលយកដីសហគមន៍ធ្វើកម្មសិទ្ធ។
យោងតាមមន្ត្រី អហ ស្ទឹងត្រែង លោក អៀង វ៉ាន់ឌី បានរាយការណ៍ឲ្យដឹងថា «ប្រជាជន៩៧គ្រួសារដែលបានកាប់ទន្ទ្រាន់ដីសហគមន៍ធ្វើកម្មសិទ្ធ ត្រូវបាន អហ ភូមិភ្លុកចុះទៅផ្សព្វផ្សាយអប់រំ» ។
ប្រភពខាងលើបានបន្តថា «នៅវេលាម៉ោង៩និង៣០នាទីថ្ងៃដដែលដដែលនោះ កម្លាំង អហ ស្ទឹងត្រែងក៏បានចុះសួរសុខទុក្ខកម្លាំងដែលឈរជើងទប់ស្កាត់បទល្មើសព្រៃឈើ តាមបង្គោលលេខ៣៧និង៥០ដោយនាំយកគ្រឿងបរិភោគនិងប្រេងសាំង៩០លីត្រចែកជូនផងដែរ» ៕
