Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
អហ ស្ទឹងត្រែងឃាត់ខ្លួនជនសង្ស័យម្នាក់ជួញដូរគ្រឿងញៀន
ស្ទឹងត្រែង៖ នៅម៉ោងប្រមាណ១០និង០៥នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបង្ក្រាបករណីជួញដូរគ្រឿងញៀន ប្រភេទម៉ាទឹកកក រឹបអូសបានថ្នាំញៀនមួយចំនួន ស្ថិតនៅចំណុចភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
មន្រ្តីកងរាជអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ថាលី ហាវ ហៅ (សាយ) ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកោះស្នែង ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
វត្ថុតាងចាប់ដកបានមាន ម៉ាទឹកកក (ICE) ១កញ្ចប់ ទម្ងន់ ៣២៦,៥ក្រាម ម៉ូតូ ១គ្រឿង ហើយបច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធី៕



