Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកម្លាំងចុះត្រួតពិនិត្យទីតាំងស្តុកឈើនៅខេត្តត្បូងឃ្មុំម្សិលមិញ
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បាននឹងកំពុងដឹកនាំឯកឧត្តម សមាជិក នៃគណៈកម្មការជាតិ បន្តចុះត្រួតពិនិត្យដល់ទីតាំងស្តុកឈើនៅបណ្តាខេត្តភូមិភាគឦសាន។ សូមបញ្ជាក់ថា ម្សិលមិញនេះ គណៈកម្មការជាតិ បានចុះត្រួតពិនិត្យទីតាំង១កន្លែង ក្នុងខេត្តត្បូងឃ្មុំ និង២កន្លែង នៅក្នុងខេត្តមណ្ឌលគីរី។ បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានគណៈកម្មការ បានប្រគល់ភារកិច្ចដល់អាវុធហត្ថនិងនគរបាលដែនដី ឱ្យការពារឈើនិងរក្សាសន្តិសុខនៅទីតាំងទាំងនោះ ព្រមទាំងណែនាំដល់ជំនាញរដ្ឋបាលព្រៃឈើនិងបរិស្ថាន ឱ្យប្រមូលឈើដែលកាប់មករក្សាទុកផ្តុំ រួចធ្វើការវាស់វែងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ជាមួយនឹងឯកសារ៕







