You are currently viewing លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជនាញ កងរាជអាវុធហត្ថ

លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជនាញ កងរាជអាវុធហត្ថ

ព្រៃវែង៖ ព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៨  នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តព្រៃវែង។ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ និងនាយ-នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត វគ្គបំប៉ននេះមានរយៈពេលសិក្សា ចំនួន ១៥ ថ្ងៃដោយគិតចាប់ពីថ្ងៃបើកវគ្គ។  ក្នុងពិធីនោះដែរលោកឧត្តមសេនីយ៍ត្រី ក៏បានប្រារព្ធពីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ ។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានជូនកាដូដល់អាវុធហត្ថនារីក្នុងម្នាក់ៗទទួលបានការបូបយួរ ១, មី១ កេះ, ត្រីខកំប៉ុង ១យួរ និងថវិកាចំនួន ២០០ ,០០០៛ ដែលជាថវិកាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី និងលោកជំទាវ  ។