Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បើកកម្មវិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦
អហ.ខេត្តព្រះសីហនុ៖ នៅព្រឹកចន្ទ ទី២៥ ខែមករា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តព្រះសីហនុ បានបើកកម្មវិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការចូលរួមពី នាយ នាយរង និងពលកម្លាំងជាច្រើន។
ក្នុងអង្គពិធីនោះ ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានដាក់ចេញនូវវិធានការដូចខាងក្រោមនេះ៖
-មេបញ្ជាការ អហ ស្រុក ក្រុង ស្នាក់ការត្រូវយកចិត្តទុកដាក់អនុវត្តការងារ ភូមិ ឃុំ មានសុវត្តិភាពអោយបានល្អ ។
-មន្ទីរជំនាញត្រូវមានផែនការសកម្មភាពអោយបានច្បាស់លាស់ ។
-ត្រូវសហការជាមួយគណះបញ្ជាការឯកភាពខេត្តអោយបានល្អពិសេសសហការជាមួយនប ខេត្តលើការងារសន្តិសុខនិងសុវត្តិភាពសាធារណះ ។
-ត្រៀមកំលាំងនិងមធ្យោបាយសំរាប់ជួយសង្រ្គោះគ្រោះមហន្តរាយនានានិងបទបញ្ជារបស់មេបញ្ជាការ អហផទ ។
-បន្តការសាងសង់ស្នាក់ការសន្តិសុខ៤០២ ៕





