នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានរៀបចំពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨

ឧត្ដរមានជ័យ : នៅវេលាម៉ោង ១៤ និង០០នាទី ថ្ងៃព្រហស្បត្តិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានរៀបចំពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ ” ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ ” ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ និងមានការចូលរួមពីលោកមេបញ្ជាការរង នាយសេធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងគ្រួសារអាវុធហត្ថ សរុប ២៥នាក់។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន  បានសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ អាវុធហត្ថនារីចំនួុន ០៧នាក់ និងគ្រួសារអាវុធហត្ថចំនួន ៥នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ១ការ៉ុង  សារ៉ុង១ ក្រម៉ា១ និងថវិកា ១០០.០០០រៀល ។

អត្ថបទដែលជាប់ទាក់ទង